(កណ្តាល)៖ ពុំមែនជារឿងថ្មីហើយប្លែកនោះទេ សម្រាប់ល្បែងស៊ីសង”ឆ្នោតកន្ទុយលេខវៀតណាម”ដែលកំពុងរីករាលដាលដូចផ្សិត! ក្នុងភូមិសាស្ត្រស្រុកពារាំង ខេត្តព្រៃវែង និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ខណៈពលរដ្ឋអ្នកភូមិ.តែងតែដេកស្រម៉ៃ និងចាក់ផ្សងសំណាងសឹងគ្រប់គ្នា!បណ្ដាលឱ្យមេឆ្នោតកន្ទុយលេខ អាចប្រមូលលុយដោយខុសច្បាប់ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ!។
*ម្ល៉ោះហើយទើបលោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ អត្តលេខ(៥៧៣១៥)មន្ត្រីនគរបាល បង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មិននៅកន្លែងធ្វើការនោះទេ!។
បែរជាមកសំងំកើបលុយ ពីការធ្វើមេឆ្នោតវៀតណាមដ៏ធំ និងមានអ្នកកាងពីក្រោយ ដោយដាក់ស្នាក់ការត្រង់ចំណុចខាង”ត្បូងវត្តពោធិ៍លាស់”ប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដើម្បីប្រើប្រាស់បុគ្គលិកជាច្រើននាក់..!!។
ឱ្យជិៈម៉ូតូដើរប្រមូលលុយពី មេកញ្ច្រែងឆ្នោតវៀតណាមនានា ក្នុងភូមិសាស្ត្រស្រុកពារាំង និងស្រុកខ្សាច់កណ្ដាល.!។
ខណៈមេកញ្ច្រែងនីមួយៗ មានកូនកញ្ច្រែងជាច្រើននាក់ ឱ្យដើរកត់ឆ្នោតវៀតណាម តាមភូមិនិងទីប្រជុំជន(ផ្សារ)យ៉ាងពេញបន្ទុក ដោយគ្មានការទប់ស្កាត់ឬបង្ក្រាបសោះឡើយ!។
*ករណីនេះសមត្ថកិច្ចអះអាងថា នឹងបង្ក្រាប.!។
*សេចក្តីរាយការណ៍បានឱ្យ”ដើមរាំង”ដឹងថា លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ មានតួនាទីក្នុងល្បែងជាប្រធានតំបន់(ឆ្នោតវៀតណាម)ដែលត្រូវគ្រប់គ្រងមេកញ្ច្រែងឆ្នោតវៀតណាម ជាច្រើននាក់ ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល និងស្រុកពារាំង ខេត្តព្រៃវែង.!។
ជារួមរាប់ខែ.រាប់ឆ្នាំមកហើយដែលលោក វណ្ណៈ វិសិទ្ធិ ប្រចាំការជាអចិន្ត្រៃយ៍ នៅស្នាក់ការល្បែងត្រង់ចំណុចខាងលើ និងប្រើបុគ្គលិកជាង១០នាក់ ឱ្យជិៈម៉ូតូប្រមូលលុយពីមេកញ្ច្រែងនានា ជារៀងរាល់ថ្ងៃ..!
ក្នុងនោះមានដូចជា៖ មេកញ្ច្រែងឈ្មោះ”ប្រុស”នៅភូមិកំពង់ចំលង ឃុំកំពង់ចំលង.ដែលមានកូនកញ្ច្រែង ដើរកត់ឆ្នោតជាច្រើននាក់..!។
*មេកញ្ច្រែងឈ្មោះ”លីន”មានកូនកញ្ច្រែង ដើរកត់ឆ្នោតជាច្រើននាក់!។
*មេកញ្ច្រែងឈ្មោះ”វ៉ាត”នៅភូមិកំពង់ចំលង ឃុំកំពង់ចំលង.មានកូនកញ្ច្រែងដើរកត់ឆ្នោតជាច្រើននាក់!!។
*មេកញ្ច្រែងឈ្មោះ”ចន្ធី”នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល.មានកូនកញ្ច្រែងដើរកត់ឆ្នោតជាច្រើននាក់!!។
*មេកញ្ច្រែងឈ្មោះ”ណាង”នៅភូមិត្រាល ឃុំកំពង់ពពិល មានកូនកញ្ច្រែង ដើរកត់ឆ្នោតជាច្រើននាក់ រួមនិងមេកញ្ច្រែងមួយចំនួនទៀត នៅឃុំព្រៃស្រឡិត.ឃុំរកា ស្រុកពារាំង ក៏មានកូនកញ្ច្រែងដើរកត់ឆ្នោតជាច្រើនផងដែរ…!!។
*នេះគ្រាន់តែជាតួរលេខត្រួសៗនៃមេកញ្ច្រែងមួយចំនួនប៉ុណ្ណោះដែល”ដើមរាំង”ស្រង់ទិន្នន័យបាន។
ពោលគឺ នៅមានមេកញ្ច្រែងឆ្នោតវៀតណាម ជាច្រើននាក់ផ្សេងទៀត ដែលពុំទាន់រៀបរាប់អស់ ស្ថិតក្រោមការគ្រប់គ្រង់របស់លោក វណ្ណៈ វិសិទ្ធិ.ដូចគ្នា!។
*និយាយឱ្យចំទៅមេកញ្ច្រែងម្នាក់ៗ មានកូនកញ្ច្រែង ដើរកត់ឆ្នោតចាប់ពី៥ទៅ៣០នាក់ឯណោះ.!។
ប្រភពបន្តថា រាល់ការផ្ទៀងផ្ទាត់ឆ្នោតកន្ទុយលេខវៀតណាម និងចំនួនលុយ គឺកូនកញ្ច្រែងនីមួយៗ តែងតែបូកតួរលេខនិងពិនិត្យ ជាមួយមេកញ្ច្រែង ឬបុគ្គលិកប្រមូលលុយ រៀងរាល់ម៉ោងជិត៤ល្ងាច មុនពេលឆ្នោតចេញ..!។
ក្រោយប្រមូលទិន្នន័យច្បាស់លាស់ហើយ មេកញ្ច្រែងទាំងនោះ នឹងបញ្ជូនតួរលេខឱ្យបុគ្គលិកប្រមូលលុយ ឬបញ្ជូនបន្តទៅកាន់លោក វណ្ណៈ វិសិទ្ធិ តាមប្រព័ន្ធTelegram ដើម្បីធ្វើការស៊ីសងប្រចាំថ្ងៃ…!!។
ទាំងដែលលោក វណ្ណៈ វិសិទ្ធិ មានលេខានិងជំនួយការ៤ទៅ៥នាក់ សម្រាប់ជួយពិនិត្យផ្ទៀងផ្ទាត់ សន្លឹកឆ្នោតវៀតណាម និងរាប់លុយ..!!។
ចំពោះលុយស៊ីសង គឺកូនកញ្ច្រែងទូទាត់ជាមួយមេកញ្ច្រែង ហើយមេកញ្ច្រែង មកទូទាត់បន្តជាលោក វណ្ណៈ វិសិទ្ធិ ដែលជាមេធំ.!។
ជាហេតុនាំឱ្យលោក វណ្ណៈ វិសិទ្ធិ អាចប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់ តាមបណ្ដាភូមិ.ឃុំ.នានាក្នុងស្រុកខ្សាច់កណ្ដាល និងពារាំង បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ…!!។
*អ្នកភូមិព្រែកថ្មី ឃុំជ័យធំ និយាយថា ជារៀងរាល់ព្រឹកលោក វណ្ណៈ វិសិទ្ធិ តែងតែប្រជុំនៅស្នាក់ការត្រង់ចំណុចខាងលើ ដើម្បីដាក់ផែនការឱ្យបុគ្គលិកខ្លួន ដើរប្រមូលលុយពីមេកញ្ច្រែងឆ្នោតវៀតណាម តាមទិសដៅយុទ្ធសាស្ត្រ នៃល្បែងស៊ីសងខុសច្បាប់។
*ដោយឡែក ពលរដ្ឋនិយាយថា រាល់ថ្ងៃនេះ ពួកខ្លួនតែងតែចាក់ឆ្នោតវៀតណាម ផ្សងសំណាងជាប្រចាំ.!។ ខណៈកូនកញ្ច្រែងដើរកត់ឆ្នោតវៀតណាម គឺសំបូរណាស់ ដោយសារមេកញ្ច្រែងដាក់ពង្រាយគ្រប់ភូមិ.តែម្ដង…!។
ហេតុនេះងាយស្រួលក្នុងការចាក់ឆ្នោតប៉ុន្តែមិនងាយនឹងត្រូវនោះទេ ហើយបច្ចុប្បន្ន ឆ្នោតវៀតណាម គេស៊ីសង១គុណនឹង៨០០ដងឯណោះ!។
ឧទាហរណ៍ចាក់ចំនួន១.០០០រៀល បើត្រូវមេនឹងសងមកវិញចំនួន៨០ម៉ឺនរៀល។
*ព្រោះតែ១.សង៨០០ដងបែបនេះហើយ ទើបមេឆ្នោតធំៗដូចជាលោក វណ្ណៈ វិសិទ្ធិ អាចពង្វក់ស្មារតីពលរដ្ឋមួយចំនួន ឱ្យងប់ងុលផ្សងសំណាងជាមួយល្បែង”ឆ្នោតកន្ទុយលេខវៀតណាម”ភ្លូកទឹកភ្លូកដី..!។
ពោលគឺ គ្រាន់តែដេកស្រម៉ៃឬសុបិន្តក៏នាំគ្នាកាត់ឆ្នោតចាក់ផ្អើលភូមិ..!។
មិនតែប៉ុណ្ណោះ សូម្បីមនុស្សស្លាប់.ឆ្កែរត់បុកប៉ោត.ដើមឈើរលំ ឬមានហេតុការណ៍ផ្សេងៗ ក៏នាំគ្នាកាត់ឆ្នោតចាក់ដែរ!។
ក្នុងនោះអ្នកខ្លះតាមចាក់ឆ្នោតលេខចាំ រហូតឡុងចុងជំពាក់បំណុលគេ ឈានដល់ឈ្លោះទាស់ទែងក្នុងគ្រួសារ និងរត់ចោលផ្ទះដោយសារ ចាញ់ឆ្នោតនិងគេចពីបំណុលក៏មាន..!!។
*ដើម្បីឱ្យមានចម្លើយទាំងសងខាង នៅថ្ងៃទី២៣.០១.២០២៦”ដើមរាំង”បានសុំការបំភ្លឺពីលោក ឌិន ធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ័យធំ ប៉ុន្តែលោកមិនទទួលទូរស័ព្ទ.!។
*រីឯលោក ម៉ែន សុឃឿន អធិការស្រុកខ្សាច់កណ្ដាល បានថ្លែងថា លោកនឹងដាក់កម្លាំងចុះស្រាវជ្រាវ ដើម្បីបង្ក្រាបដោយគ្មានការលើកលែង!។
*ចំណែកលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងប្រាប់”ដើមរាំង”ថា លោកនឹងស៊ើបអង្កេត ដើម្បីបង្ក្រាបតែម្ដង.!។
*ដោយឡែកលោក ស៊ុំ សីហា អធិការស្រុកពារាំង បានថ្លែងថា ប្រសិនបើឃើញមានការលក់ឆ្នោតជាក់ស្ដែង នឹងបង្ក្រាបចាត់ការតាមច្បាប់.!។
*ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលមានប្ដីឬប្រពន្ធ ជាអ្នកញៀនល្បែងស៊ីសង”ឆ្នោតកន្ទុយលេខវៀតណាម”សុំស្នើយ៉ាងទទូចដល់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល.ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា-មេត្តាចាត់វិធានការបង្ក្រាបចំពោះល្បែងស៊ីសង”ឆ្នោតកន្ទុយលេខវៀតណាម”ខាងលើដោយក្ដីអនុគ្រោះ នឹងសុំឱ្យចាត់វិធានការដាក់វិន័យម៉ឺងម៉ាត់លើលោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ អត្តលេខ(៥៧៣១៥) ដោយខ្លួនជាមន្ត្រីអនុវត្តច្បាប់ បែរជាបើកល្បែងខុសច្បាប់ទាំងបំពាន ដើម្បីអនុវត្តឱ្យបាននូវគោការណ៍ភូមិ.ឃុំ.មានសុវត្ថិភាព៕ប្រភពពីដើមរាំង

